បើយើងពិនិត្យមើលលើទិដ្ឋភាពទូទៅ ក្នុងសង្គមនៃកុលសម្ព័ន្ធខ្មែរ-មន ដែលរស់តាមព្រៃយើងសង្កេតឃើញថា ក្រុមកុលសម្ព័ន្ធខ្មែរលើទាំងនេះ ចូលចិត្តនិយមកងដៃកងជើងដែលគេចាត់ទុកថា ជាប្រពៃណីមួយខកខានពុំបាន ។ មរតកវប្បធម៌បុរាណនេះ ដែលបានប្រសូត្រឡើងនៅសម័យលោហៈធាតុ ពោលគឺនៅសម័យបុរេប្រវត្តិសាស្ត្រ យ៉ាងហោចណាស់ក៏មានអាយុប្រមាណជា ៣.០០០ឆ្នាំមកហើយដែរ កំពុងពេញនិយម ពិសេសក្រមុំព្រៃភ្នំតែម្តង ។
គួរកត់សម្គាល់ថា ចំពោះកងដៃកងជើងដែលជាគ្រឿងអលង្ការខាងលើនេះ គឺឪពុកម្តាយឬក៏យាយតា គឺជាអ្នកផលិតដើម្បីលំអរខ្លួនប្រាណ របស់កូនចៅស្រីខ្លួនផ្ទាល់ ពិសេសនៅពេលដែលពួកគេពេញរូបពេញរាង ក្លាយខ្លួនជាក្រមុំ ។
គួរកត់សម្គាល់ថា ចំពោះកងដៃកងជើងដែលជាគ្រឿងអលង្ការខាងលើនេះ គឺឪពុកម្តាយឬក៏យាយតា គឺជាអ្នកផលិតដើម្បីលំអរខ្លួនប្រាណ របស់កូនចៅស្រីខ្លួនផ្ទាល់ ពិសេសនៅពេលដែលពួកគេពេញរូបពេញរាង ក្លាយខ្លួនជាក្រមុំ ។
រូបថតស្ត្រីកុលសម្ព័ន្ធមន-ខ្មែរ ជនជាតិដើមភាគតិចនៅឡាវ/លាវ ដើមទសវត្សរ៍ ៥០, ព្រះមហេសីរបស់ព្រះបាទអង្គឌួង និង កងជើងស្រីរបាំ ប្រាសាទអង្គរវត្ត
ដោយពឹងផ្អែកលើការសិក្សា យើងឃើញថា កងដៃកងជើងទាំងនោះ ដែលគេពាក់ផ្តុំគ្នានៅដៃទាំងពីរ ឬជើងទាំងពីរ សុទ្ធសឹងតែធ្វើអំពីស្ពាន់ ឬដែកមានរង្វង់កងច្រើនជាងពីមួយ ដែល ២០-៣០រង្វង់ក៏មាន ហើយចំនួនរង្វង់ពាក់នឹងឋានៈ ឬភាពធូធារបស់អ្នកពាក់ ។ រីឯទំហំរបស់រង្វង់កងដៃកងជើងទាំងនោះ មានទំហំខុសៗគ្នា ។ កងដៃឬកងជើង “ មានរង្វង់កងមួយៗ ដាច់ដោយឡែកៗ ហើយវាមានទំហំខុសគ្នា ហើយចាប់ផ្តើមចេញពីកងដៃតូច នៅត្រង់កដៃ (ឬជើង) រួចហើយពង្រីកធំនៅត្រង់កំភួនដៃ (ឬជើង) ដោយដាក់ត្រួតគ្នា ” ។ ( Cf. លីគិរីសមុទ្រ, កងដៃមរតករបស់ក្រមុំព្រៃភ្នំ, រស្មីកម្ពុជា, ថ្ងៃសុក្រទី៤ សីហា ១៩៩៥ ) ។
និរន្តរភាពនៃការពេញនិយម កងដៃកងជើងនេះ ត្រូវបានគូសបញ្ជាក់តាមរយៈ ចម្លាក់បុរាណលើប្រាសាទបាយ័ន ដែលគេបានជួបប្រទះ ជាភស្តុតាងស្រាប់ ។
ម្យ៉ាងវិញទៀត ក្មេងខ្មែរសព្វថ្ងៃនេះ ក៏នៅតែពាក់កងដៃកងជើងដែរ ថ្វីត្បិតតែប្រពៃណីនេះ កំពុងត្រូវគេឈប់ប្រើប្រាស់ជាបណ្តើរៗហើយក៏ដោយ ក៏ប៉ុន្តែទង្វើនេះ បង្ហាញនូវប្រវត្តិដ៏យូរលង់ នូវប្រពៃណីមួយដែរផ្សាភ្ជាប់ ទៅសម្ព័ន្ធខ្មែរនិងខ្មែរយ៉ាងជាក់ស្តែង ពោលគឺប្រភពរួមនៃខឿនវប្បធម៌ ។
សូមជម្រាបផងដែរថា គឺកងដៃ-ជើងមន-ខ្មែរនៃជនជាតិព្នងនេះហើយ ដែលបានឲ្យកំណើតទៅកងជើងនៃស្ត្រីខ្មែរ នាសម័យអង្គរ និងក្រោយអង្គរ៕ (ម.ត្រាណេ)
អត្ថបទដកស្រង់ទាំងស្រុងពី៖ cen.com.kh
![](http://1.bp.blogspot.com/_b0xJ7qk6DTc/TG90pU_i9JI/AAAAAAAAA4A/3TSvL5japaI/s1600/tag_blue.png)
Responses
0 Respones to "ការនិយមកងដៃកងជើងរបស់កុលសម្ព័ន្ធ និងខ្មែរសម័យអង្គរ"
Post a Comment