ប្រភព​នៃ​ការបូជា​ព្រះ​សុរិយា ឬ ព្រះអាទិត្យ



​យើង​មិនទាន់​ដឹងថា តើ​ការបូជា​ភ្លើង​របស់​ប្រជាជន​ខ្មែរ មុន​ឥណ្ឌូ​រូបនីយកម្ម​មាន​លក្ខណៈ​យ៉ា​ដូចម្តេច​នៅឡើយ ។ ថ្វីត្បិតតែ​មាន​សញ្ញាណ​មួយចំនួន​ដែល​យើង​បាន​សិក្សា​បាន​ឲ្យ​ដឹងថា បុព្វការី​ជន​ខ្មែរ​បាន​គោរពបូជា​ភ្លើង​ដែល​គេ​ចាត់ទុកថា ជា​ព្រះ ព្រោះថា​ជា​សារធាតុ​មួយ​ខ្ពង់ខ្ពស់ ហើយ​ដែល​ប្រភព​នៃ​ជីវិត ។ ក្នុង​ប្រព័ន្ធ​គំនិត​បែប​ជី​វច​ល​និយម កន្លែង​ដែលមាន​ភ្លើង​ស្មើ ឬ​ពន្លឺព្រះអាទិត្យ​គឺជា​កន្លែង​មានជីវិត​យ៉ាង​ប្រាកដ ។ បើ​និយាយ​មួយបែប​ទៀត​បើ​គ្មាន​ពន្លឺព្រះអាទិត្យ​ទេ ពិតជា​គ្មាន​ជីវិត​ឡើយ នៅក្នុង​លោក​យើង​នេះ ។ ហេតុដូច្នេះ​ហើយ​បានជា​គេ​គោរព​ព្រះអាទិត្យ​តាំងពី​បុព្វកាល តាមរយៈ​គំនូរ​លើ​គុហា​ល្អាង​ភ្នំ ស្គរ​សំរិទ្ធ​ម​ហោរ​ធី​ក ឬក៏​កលា​លភាជន៍​ផាត់​ពណ៌ ។ ក្នុង​បរិបទ​នេះ​ចំពោះ​បុព្វការី​ជន គ្មានអ្វី​ក្នុង​លោក​នេះ​ដែល​សំខាន់​ហើយ​មានតម្លៃ​ជាងភ្លើង​នោះទេ ។​


ព្រះអាទិត្យ ឬ​សូរិយា​សម័យ​នគរ​ភ្នំ នៅ​លពបុរី (​ម​.​ត ២០០៥), សារមន្ទីរ​ជាតិ​ភ្នំពេញ (​ម​.​ត ១៩៩៣) និង ចម្លាក់​មកពី​នគរ​ស្រី​ធម្មរាជ (​ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​ )

​     ​ចំពោះ​យើង​ជឿថា គំនិត​ផ្តួចផ្តើម​នៃ​ការកែទម្រង់​ភ្លើង ឬ​ព្រះ​ភ្លើង​ឲ្យ​ក្លាយ​ទៅ​ព្រះអាទិត្យ ឬ​សុរិយា​ត្រូវបាន​អនុវត្ត​ឡើង​ក្នុងពេលដែល​ខ្មែរ​បានទទួល​នូវ​ទេវ​កថា​ វិទ្យា​និយមនៃ​ព្រហ្មញ្ញសាសនា នា​ដើម​សតវត្សរ៍​ទី​១ នៃ​គ​.​ស ។ ជាទូទៅ​ការបូជា​ព្រះ​ភ្លើង​ចំពោះ​ខ្មែរ និង​ឥណ្ឌា​បុរាណ គឺ​រឿង​ធម្មតា​ព្រោះ​ស្ថិតក្នុង​អត្ថន័យ​តែមួយ ។​
​    ​ដូច​បានបញ្ជាក់​រួចមក​ហើយ​ថា យើង​បាន​ឃើញថា ពាក្យ​ព្រះ និង​ពាក្យ​ភ្លើង គឺជា​ពាក្យ​ខ្មែរ​-​មន​សុទ្ធសាធ រីឯ​ពាក្យ សុរិយា និង​ពាក្យ អាទិត្យ មាន​ប្រភពពី​ឥណ្ឌា ។
​    ​ដោយសារ​តែមាន​ដែន​កំណត់​នៃ​ទឡ្ហីករណ៍ ហើយ​ម្យ៉ាងវិញទៀត​ការចេះដឹង​នៅមានកម្រិត​នៅឡើយ តទៅ​នេះ​យើង​នឹង​ខិតខំ​រក​ប្រភព​នៃ​ការបូជា​ព្រះ​ភ្លើង ក្នុង​បរិបទ​ឥណ្ឌូ​-​ខ្មែរ​ទៅវិញ ដែល​គេ​គោរពបូជា​គោរព​នៅ​សម័យ​នគរ​ភ្នំ​ក្រោមរូបភាព​នៃ​ព្រះ​សុរិយា ឬ ព្រះអាទិត្យ ។​


ព្រះ​សូរិយា និង រូប​ព​ង្រី មកពី​ដែនដី​សណ្តរ​កម្ពុជា​ក្រោម (​ឯកសារ​វៀតណាម​)​

​     ​រួចមកហើយ​យើង​ឃើញថា មានការ​ឆ្លាក់​រូប​ព្រះអាទិទេព​នៃ​ព្រហ្មញ្ញសាសនា​នៅ​ផ្នែក​ខាងក្នុង​ ប្រាសាទក្រវ៉ាន់ នៅ​ស​.​វ​ទី​៩ ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​ទន្ទឹមនឹងនេះ​ប្រាសាទក្រវ៉ាន់​ក៏បាន​ជះឥទ្ធិពល​លើ​ប្រាសាទ​របស់​យើង នៅ​ខេត្តកំពង់ចាម ជាហេតុ​នាំ​ឲ្យ​ឃើញ​រូបភាព​ខាង​ចម្លាក់​ក៏​ដូច​ខាង​បច្ចេកវិទ្យា​សាងសង់ ។ លើសពីនេះទៅទៀត ក៏​ជា​ប្រការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាពរុងរឿង​នៃ​ព្រហ្មញ្ញសាសនា​ក្នុងប្រទេស​ កម្ពុជា​ក្នុងអម្លុង​ស​.​វ​ទី​១០ នៃ​គ​.​ស មាន​លក្ខណៈ​ជាទូទៅ ព្រោះ​បាន​សុះសាយ​ពេញ​ទាំង​ទឹកដី​នៃ​អតីត​នគរ​ខ្មែរ ។​
​    ​ដូច្នេះ​យើង​អាច​បញ្ជាក់បាន​ថា ក្នុង​អតីតកាល​ខេត្តកំពង់ចាម​បានទទួល​ឥទ្ធិពល​ពីយ​សោធ​បុ​រៈ​ដែលជា​ព្រះរាជ​ ធានី​នៃ​ចក្រភព​កម្ពុជទេស ។​
​    ​មានន័យថា ខេត្តកំពង់ចាម​ក៏​ដូច​អាណាខេត្ត​នានា​នៃ​ទឹកដី​បុរាណ​ដែល​ស្ថិតនៅក្នុង​ ប្រព័ន្ធ​សាកលភាវូបនីយកម្ម សុទ្ធសឹង​តែមាន​ទំនាក់ទំនង​គ្នា​ខាង​វិស័យ​សាសនា​វប្បធម៌​សេដ្ឋកិច្ច និង​នយោបាយ ៕ (​ម​.​ត្រា​ណេ​)

អត្ថបទដកស្រង់ទាំងស្រុងពី៖ cen.com.kh



Responses

0 Respones to "ប្រភព​នៃ​ការបូជា​ព្រះ​សុរិយា ឬ ព្រះអាទិត្យ"

Post a Comment

 
Return to top of page Copyright © 2010 | Platinum Theme Converted into Blogger Template by HackTutors